ខេត្តព្រះសីហនុ៖សូមចូលរួមចែករំលែកទុក្ខ គ្រូពេទ្យនារីម្នាក់ ត្រូវបាន ស្លាប់បាត់បង់ជីវិត ដោយសារតែ ឆ្លងជំងឺកូវីដ១៩ ពីអ្នកជំងឺ ដែលខ្លួនបាន មើលថែក្នុងមណ្ឌលព្យាបាលកូវីដ។
គួរបញ្ជាក់ផងដែរថា គ្រូពេទ្យទើបបញ្ចប់ការសិក្សាចូលក្របខណ្ឌថ្មីៗ ជាគ្រូពេទ្យម្នាក់ ក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ នេះបើតាម ការឲ្យដឹងពីមិត្តភក្តិនោះ គឺរូបនាង បានឆ្លងកូវីដពីអ្នកជំងឺ។
ជាមួយគ្នានេះ មុននេះបន្តិច លោកជំទាវ ពេជ ច័ន្ទមុន្នី បានបង្ហោះសារ ចូលរួមរំលែកទុក្ខ និងការលះបង់ដ៏ធំ សម្រាប់ប្រទេសជាតិ ក្នុងគ្រាមានអាសន្ន រហូតដល់ថ្នាក់បាត់បង់ជីវិតយ៉ាងដូច្នេះមិនតែប៉ុណ្ណោះ ខណៈនេះ ក៏មាន បងប្អូនខ្មែរជាច្រើន ពិតជា សម្តែងការសោកស្តាយជាខ្លាំងពន់ពេក សម្រាប់ការបាត់បង់ធនធានមនុស្សបែបនេះផងដែរ៕
តោះបើចង់ឲ្យកាន់តែជ្រាប់ច្បាស់ សូមតាមដានទស្សនារូបភាពខាងក្រោម
.jpg)
.png)
.png)
.jpg)
.png)