នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងក្នុងអំឡុងសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជានឹងមានទទួលឥ​ទ្ធ​ព​​លពីជ្រលងសម្ពាធទាប ឥណ្ឌាក្នុងបរិមាណ​ក​ម្រិ​ត​ខ្លាំង ជា​មួយនឹងប្រព័ន្ធ​ស​ម្ពា​ធ​ទា​ប គិតចាប់ពីថ្ងៃទី២ដល់ទី៤ និងទី៧ ខែកញ្ញា មានឥទ្ធិពលបន្ថែម គឺខ្យល់សមុទ្រBreeze។

សូមបញ្ជាក់ថា សម្រាប់ខេត្តនិងតំបន់ដែលនឹងទទួលរងមានដូចជា៖

១.បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល
-សីតណ្ហភាពអប្បបរមា មានពី២៤-២៦C

-សីតណ្ហភាពអតិបរមា មានពី​៣០-៣២C

-អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយ​​ផ្គ​រ​​រ​​ន្ទះ ខ្យ​​ល់​​ក​​ន្ត្រា​​ក់។ ទន្ទឹមនោះ អាចនៅភូមិសាស្ត្រចំនួនក្នុងតំបន់នេះ មានជំនន់ ភ្លៀងកើតឡើង។

២.បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

-សីតណ្ហភាពអប្បបរមា មានពី២៤-២៥C

-សីតណ្ហភាពអតិបរមា មានពី៣០-៣២C

-អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយ​ផ្គ​​រ​រ​​​ន្ទះ​ និងខ្យល់កន្ត្រាក់ៀ

៣.តំបន់មាត់សមុទ្រ

-សីតណ្ហភាពអប្បបរមា មានពី២៤-២៥C

-សីតណ្ហភាពអតិបរ​មា មានពី២៩-៣៤C

-អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គ​​​​រ​​រ​​​ន្ទះ និងខ្យល់កន្ត្រាក់ក្នុងផ្ទៃសមុទ្រ និងពិសេសតំបន់ក្បែរបណ្ដាកោះ រលកសមុទ្រនឹងអាចកើតមានឡើងក្នុងកម្រិតមធ្យម។

អាស្រ័យដូចបានជម្រាបជូននេះ សូមបងប្អូនអ្នករស់នៅតំបន់ទាំងអស់ខាងលើ និងអ្នករស់នៅក្នុងតំបន់ក្បែរតំបន់ខាងលើ សូមមេត្តាបង្កើនការប្រុ​ង​ប្រ​​​យ័​​ត្ន​ឱ្យបានខ្ព​ស់ ការពារកូនចៅ ត្រៀមម្ហូបអាហារ ស្បៀងទំនុកបម្រុងទុក ព្រោះអាចនឹងមានតំបន់ខ្លះអាចនឹងមានភ្លៀងខ្លាំងលើ​ស​ពីការរំពឹងទុក។

សូមភ្ជាប់ទំនាក់ទំនងជាមួយយើង KOMSAN OBSOK