ចោរ សម័ យនេះគឺមា នល្បិច ច្រើនណាស់ ប្រសិនបើយើ ងមិន ចេះប្រុ ងប្រ យ័ ត្ននោះ ទេ នោះពួ កចោ រទាំងនោះ និងធ្វើការលួចទ្រព្យសម្បត្តិរបស់យើងជាក់ជាមិនខាន។ ហើយប្រសិនបើលោកអ្នកធ្វើដំណើរនៅលើផ្លុវស្ងាត់វិញ ដោយមិនមានប្រុងប្រយ័ត្ន នោះវានឹងធ្វើការស្ទាក់ប្លន់យើង ដោយប្រើប្រាស់វីធីផ្សេង ដើម្បីប្លន់យើងអោយទាល់តែបាន។

 

 

ហើយ​ នេះគឺ ជាវិធីសាស្ត្រថ្មី មួយដែលបងប្អូនទាំងអស់គ្នា គួរតែដឹងនឹងប្រុងប្រយ័ត្នអោយខ្ពស់បំផុត ព្រោះថានេះគឺជាល្បិច របស់ ចោរ ដោយវា បាន យក កូន ក្មេង មក អង្គុយនៅលើកណ្តាល ផ្លូវ ស្ងាត់នៅពេលយប់។ ហើយបើយើងបើករថយន្ត ទៅឃើញកូនក្មេង យើងច្បាស់ជា ចុះពីលើរថយន្ត ដើម្បីយកក្មេងចេញពីផ្លូវហើយ តែនេះគឺគ្រាន់តែជាល្បិចចោរ ដើម្បីអោយយើងចុះពីលើរថយន្តតែប៉ុណ្ណោះ។

 

 

ប្រសិន បើយើងចុះទៅយកក្មេងចេញពីផ្លូវ ពួកចោរទាំងនោះនឹងចេញមកប្លន់យើងតែម្តង។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នអោយបានខ្ពស់ នៅពេលដែលបានជួបហេតុការណ៍បែបនេះ គឺត្រូវពិនិត្យមើលឆ្វេងស្តាំ អោយបានច្បាស់លាស់ ហើយប្រសិនជាអាច សូមកុំចុះពីលើរថយន្ត អោយសោះ ដើម្បីការពារខ្លួន អោយមានសុវត្ថិភាព។

 

យោងតាមគណនីហ្វេសបុករបស់ស្ត្រីម្នាក់ ដោយគាត់ធ្វើការនៅ ក្នុងសណ្ឋាគារមួយនៅទីក្រុងហូជីមិញ នៃប្រទេស វៀតណាម បានអោយបងប្អូនយើងទាំងអស់ដឹងថា ហេតុការណ៍គឺគាត់បានជួបដោយផ្ទាល់តែម្តង ដោយគាត់មិននឹកស្មានថា នៅលើផ្លូវបត់ចូលផ្ទះនាង ទាំងកណ្តាលយប់ បែរជាមានកូនក្មេង មកអង្គុយ នៅពាក់កណ្តាលផ្លូវបែបនេះសោះ។

 

ហេតុការណ៍នេះផងដែរ គឺបានកើតឡើងនៅថ្ងៃទី៣១​ មីនាវេលាម៉ោង ១១ និង៣០នាទី យប់ ហើយនាងមិនបានចុះពីលើរថយន្តនោះទេ ដោយនាងបានតេទៅកាន់ប៉ូលីស ដើម្បីអោយមកមើលហេតុការណ៍មួយ បើពុំដូច្នោះទេ ប្រហែលជាត្រូវពួកចោរទាំងនោះធ្វើសុីហើយ។

 

នៅពេលដែលសត្ថកិច្ចមកដល់ ក៍បានធ្វើការពិនិត្យ និងសន្និដ្ឋាន អំពីហេតុការណ៍នេះថា គឺជាករណីឆបោក ដើម្បីធ្វើការបញ្ចោត អោយអ្នកធ្វើដំណើរ ចុះពីលើរថយន្ត ដើម្បីធ្វើសកម្មភាពប្ល ន់។ ហើយក្មេងដែលអង្គុយនៅកណ្តាលផ្លូវនោះ ត្រូវបានសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកសាច់ញាតិ។

 

សរុប មកវិញ ប្រសិន បើ បងប្អូនធ្វើដំណើរនៅពេលយប់ស្ងាត់ ហើយបានជួបហេតុការណ៍ខាងលើនេះ សូមបងប្អូនធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ចដែលនៅជិតនោះជាបន្ទាន់ ដើម្បីអោយចុះមកពិនិត្យមើល ហើយមិនត្រូវចុះពីលើរថយន្តរបស់អ្នកជាដាច់ខាត និងមិនត្រូវទៅជិតឡើយ។ ការធ្វើបែបនេះគឺដើម្បីការពារសុវត្ថិភាពរបស់អ្នក ពីការបោកបញ្ចោតរបស់ក្រុមចោរប្ល ន់។

សូមភ្ជាប់ទំនាក់ទំនងជាមួយយើង KOMSAN OBSOK