បរទេស៖ បុរស់ ជន ជាតិ ចិន ម្នាក់ ដែល មាន មុខ របរ ជា អ្ន កដើរ រើស អេត ចាយ នៅ ថ្ងៃ មួយ គាត់ រើស បាន គល់ ឈើមួ យដំ ុដែលពុកផុយ ដែល មាន ទំងន់ រហូត ទៅ ដល់ ២៥ គីឡូក្រាមប៉ុន្តែអ្វីដែលគួរមានរឿងដ៏ភ្ញាក់ផ្អើលបំផុត គឺវាមានតម្លៃដែលនឹងស្មានមិនដល់។ពួកគាត់រស់នៅក្នុងទីក្រុង Changchun ប្រទេសចិន
គាត់បាននិយាយរៀបរាប់ថា ដំបូង គាត់គិតថាជាដំុឈើធម្មតាមួយតែប៉ុណ្ណោះ ដោយសារមានសម្បករឹង និង ខាងក្នុងមានសភាពទន់ៗនោះ ទើបបុរសរូបនោះ បានយកវាមកដល់ផ្ទះ ។ គាត់បានយកវាមកលាងទឹករួចដាក់វាត្រំាទឹក បន្ទាប់មកគាត់ឃើញដំុឈើនោះមានសភាពប្លែក មានលក្ខណៈជាស្រទាប់ៗ និង មានពណ៌សស្អាត ។
ដោយសារមានការមន្ទិលសង្ស័យ បុរសជនជាតិចិនខាងលើ ក៏ទៅរកអ្នកជំនាញមកពិនិត្យឱ្យច្បាស់លាស់ ។ លុះអ្នកជំនាញចុះមកពិនិត្យច្បាស់ហើយ ក៏សង្កេតឃើញថា វាជាប្រភេទផ្សិត Taiguo Zhou ដ៏មានតម្លៃមួយ ដោយគេសម្រេចចិត្តទិញក្នុងតម្លៃ ៨០០០ ដុល្លារ ប៉ុន្ដែបុរសខាងលើ និង ប្រពន្ធមិនព្រមលក់ ដោយគិតថា វាអាចមានតម្លៃលើសនេះទៅទៀត ។
បើតាមការឱ្យដឹងអ្នកជំនាញ ប្រភេទផ្សិតនេះ វាផ្ទុកអត្ថប្រយោជន៍ជាច្រើន និង មានលក្ខណៈពិសេសជួយទប់ស្កាត់ជំងឺមហារីកបានយ៉ាងមានប្រសិទ្ធិភាពទៀតផង ក្នុងនោះបុគ្គលិកវិទ្យាស្ថានផ្សិត Taiguo Zhou បានឱ្យម្លៃដល់ទៅ ៣៩.០០០ ដុល្លារក្នុងមួយក្រាម ។ បើគិតជាទឹកប្រាក់សរុប ដែលបុរសរូបនេះទទួលបានពីផ្សិតនោះមានរហូតដល់ទៅ ៩៧៥ លានដុល្លារឯណោះ ៕



