ពួកខ្ញុំទាំង២នាក់ប្តីប្រពន្ធបានរៀបការជាមួយគ្នាអស់រយះពេល៥ឆ្នាំមកហើយ ហើយពេលនេះពួកយើងមានកូនស្រីម្នាក់អាយុ៣ឆ្នាំ ពួកយើងរស់នៅដោយមានសុភមង្គលណាស់នៅក្នុងផ្ទះគ្រួសារខាងប្រុស។ មួយរយះពេលក្រោយមកប្តីរបស់ខ្ញុំក៏មានលទ្ធភាពបានទិញផ្ទះមួយខ្នង ហើយពួកយើងក៏រើទៅនៅទីនោះ ដោយទុកឪពុកម្តាយក្មេក និងគ្រួសាររបស់ប្អូនថ្លៃប្រុសរស់នៅទីនោះ។
មួយរយះពេលក្រោយមក ឪពុកក្មេករបស់ខ្ញុំក៏បានស្លាប់ដោយជរាពាធ ហើយម្តាយរបស់ខ្ញុំក៏កាន់តែចាស់ជរាផងដែរ មួយរយះពេលក្រោយមកទៀត ម្តាយក្មេករបស់ខ្ញុំក៏កាន់តែឈឺច្រើន ក៏ព្រោះតែគាត់ត្រូវមើលថែចៅ ដែលជាកូនរបស់ប្អូនថ្លៃខ្ញុំ ប្តីខ្ញុំគិតថាចង់យកម្តាយរបស់គាត់ឲ្យមករស់នៅជាមួយគ្រួសារខ្ញុំ ហើយពេលនោះខ្ញុំក៏មិនបានគិតអ្វីដែរក៏យល់ព្រម ព្រោះគិតថា ខ្លួនជាប្រពន្ធត្រូវមើលថែគ្រួសារ និងម្តាយចាស់ជារាឲ្យបានល្អ។
តែដល់ពេលដែលប្តីរបស់ខ្ញុំទៅនិយាយប្រាប់ប្អូនប្រុសគាត់ ស្រាប់តែប្អូនគាត់និងប្រពន្ធរបស់គេមិនសូវសប្បាយចិត្តសោះ ហាក់បីដូចជាខឹងយ៉ាងចឹង ក្រោយមកប្តីរបស់ខ្ញុំក៏បានត្រលប់មកផ្ទះវិញ ហើយម្តាយក្មេករបស់ខ្ញុំក៏មិនទាន់បានមកជាមួយដែរ ព្រោះពេលនោះប្តីប្រពន្ធរបស់ប្តីខ្ញុំក៏បានឈ្លោះប្រកែកគ្នារឿងនេះ ហើយម្តាយក្មេករបស់ខ្ញុំត្រូវនៅមើលថែចៅបន្ត
ថ្ងៃមួយគ្រួសាររបស់ប្អូនថ្លៃខ្ញុំក៏បានមកសួរសុខទុក្ខម្តាយរបស់គាត់ ហើយម្តាយក្មេកខ្ញុំក៏បានហៅពួកយើងមកជុំគ្នា ពេលនោះម្តាយក្មេករបស់ខ្ញុំក៏បានដកកងដៃមាសមួយហុចទៅឲ្យប្រពន្ធរបស់ប្អូនថ្លៃខ្ញុំ បន្ទាប់មកគាត់ក៏យកកាបូបចាស់មួយ ដែលគាត់បានចាក់ដោយផ្ទាល់ហុចមកឲ្យខ្ញុំ ហើយខ្ញុំក៏មិនបានគិតអ្វីដែរ ព្រោះខ្ញុំមិនដែលចងបានអ្វីពីគាត់នោះទេ តែក៏មានការអន់ចិត្តខ្លះដែរ។
ក្រោយពីម្តាយក្មេកខ្ញុំបានស្លាប់ទៅ ខ្ញុំមិនដែលបានបើកមើលកាបូបនោះទេ ថ្ងៃមួយខ្ញុំក៏បានយកកាបូបនោះទៅឲ្យប្តីខ្ញុំមើល ហើយប្រាប់គាត់ថានេះជាកេរ្តិ៍របស់ម្តាយបងជូនមកខ្ញុំ ប្តីខ្ញុំក៏សើចរួចនិយាយថា ចុះមានដែលបើកមើលខាងក្នុងនោះមានអីទេ ខ្ញុំក៏បានបើកមើលស្រាប់តែឃើញសំបុត្រមួយច្បាប់
និងប័ណ្ណធនាគារមួយដែលមានប្រាក់ជិត ២សែនយ័ន (ប្រហែល៣ម៉ឺនដុល្លា) ក្នុងសំបុត្រនោះបានរៀបរាប់ថា“ហ៊ុយមីន កូនជាកូនប្រសារដ៏ល្អរបស់ម៉ែ ម៉ែមានប្រាក់មួយចំនួនដែលបានសន្សំទុកជាយូរមកហើយ សង្ឃឹមថាកូននឹងជួយសំរួលបន្ទុកគ្រួសារកូនបានខ្លះ” ខ្ញុំរន្ធត់ចិត្ត ហើយស្រក់ទឹកភ្នែកយ៉ាងខ្លាំង។
.jpg)