រឿងរ៉ាវខ្លះសឹងតែមិនបាច់រៀបរាប់ច្រើនក៏ប្រិយមិត្តទាំងអស់គ្នាអាចយល់បានខ្លះពីរឿងដែលកើតឡើងនោះដែរ ដូចដែលយើងបានដឹងស្រាប់ហើយថា នៅលើពិភពលោក ក៏ដូចជាសង្គមដែលយើងរស់នៅរាល់តែថ្ងៃនេះនៅតែមានការបែកចែកយ៉ាងច្បាស់រវាងអ្នកក្រ និងអ្នកមាន ឋានៈ បុណ្យសក្ដិ សុទ្ធតែមានបក្សពួក តាមវណ្ណៈទាំងអស់។

 

នៅកាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីគេបានថតរូបរបស់ក្មេងស្រីដ៏គួរឲ្យកំសត់ម្នាក់យកទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គមរហូតធ្វើឲ្យមហាជនមានក្តីរំជួលចិត្តអាណិតដល់ក្មេងស្រីជាពន់ពេកបន្ទាប់ពីបានឃើញរូបរក្មេងស្រីម្នាក់នេះរួច ។

 

យ៉ាងណាមិញក្មេងស្រីម្នាក់នេះមានឈ្មោះថា ជេននី” អាយុ 9 ឆ្នាំ ជាជនជាតិថៃ គាត់ជាក្មេងកំព្រាឪពុកម្តាយ បន្ទាប់ពីចេញពីរៀន ជិះកង់ដើររើសអេតចាយលក់ដើម្បីយកលុយចិញ្ចឹមគ្រួសារ។ហើយនេះគឺជារឿងមួយដែលមានមនុស្សជាច្រើនសម្តែងអារម្មណ៍អាណិតស្រឡាញ់ក្មេងស្រីល្អមួយរូបដែលកំពុងល្បី 

 

ព្រោះរាល់ថ្ងៃបន្ទាប់ពីក្មេងស្រីនេះចេញពីរៀននាងជិះកង់ដើររើសអេតចាយដើម្បីចិញ្ចឹមគ្រួសារ ជួយសម្រាលបន្ទុកគ្រួសារ។ជាមួយគ្នានេះដែររាល់ថ្ងៃ ប្អូនស្រី ជេននី រស់នៅជាមួយអ៊ុំ ហើយហៅអ៊ុំម៉ែ ដែលអ៊ុំនាងជាបុគ្គលិកបោសសំអាតផ្លូវ ដំណឹងគួរអោយរីករាយបន្ទាប់ពីរូបនាងបានផុសក្នុង

 

Facebook មានអ្នកចិត្តបុណ្យម្នាក់មកជួយទៅមើលគ្រួសារនាងពិតជាលំបាកមែនបន្ទាប់មកគាត់ក៏ជួយជាសំស្លៀកបំពាក់,ជួយរឿងរៀន ហើយអ្នកជួយនោះ សួរទៅជេននីថា ក្មួយចង់បានអ្វីទៀតទេ? ជេននី ឆ្លើយ: ក្មួយមិនចង់បានអ្វីទេ សុំត្រឹមអោយម៉ែ(ដែលត្រូវជាអ៊ុំ)

 

បានហូបឆ្អែតក្មួយសប្បាយចិត្តហើយ។ការពិតមានក្មេងលំបាកៗច្រើននាក់តែតស៊ូក្នុងជីវិតគួរអោយសរសើរ ចឹងទើបចង់និយាយទៅក្មេងមួយចំនួនដែលកើតមកចំគ្រួសារមានបានហើយមានទាំងប៉ាម៉ាក់មើលថែទាំល្អ តែមិនខំរៀន ជួនកាលយករឿង Depres sion ធ្វើជាលេស ដូចបែបថា ៖

 

« យកពាក្យDepres sion ដាក់ពីមុខ ដេីម្បីលាក់បាំងភាពកំសាក ខ្ជិល នឹងកំហុសរបស់ខ្លួនតែប៉ុណ្ណោះ ហេីយយកបញ្ហាទាំងប៉ុន្មាន រុញច្រានទៅអោយអ្នកជំវិញខ្លួនតាមរយៈDepression គិតឡេីងវិញ » ។

 

ជាសារដាស់តឿនចុងក្រោយ ស្អប់ភាពក្រីក្របាន តែមិនអាចស្អប់អ្នកក្របានទេ ជួយបានតាមដែលអាចធ្វើបាន នឹងធ្វើឲ្យចិត្តអ្នកជ្រះថ្លា៕

 

 

 

 

សូមភ្ជាប់ទំនាក់ទំនងជាមួយយើង KOMSAN OBSOK